ទម្លាប់ទី៣
ការអធិស្ឋានដែលព្រះឆ្លើយតប
ព្រះអម្ចាស់បានប្រើលោក ឌីអិល មូឌី (D.L. Moody) ជាអ្នកផ្សាយដំណឹងល្អដ៏ល្បីល្បាញ ក្នុងសតវត្សរ៍ទី១៩ ដើម្បីជួយនាំមនុស្សនៅក្នុងពីរទ្វីប ឲ្យបានប្រែចិត្ត។ លោកបានធ្វើដំណើរប្រហែលជាជាងមួយលានគីឡូម៉ែត្រ ហើយបានអធិប្បាយ អំពីដំណឹងល្អរបស់ព្រះយេស៊ូវ ដែលធ្វើឲ្យជីវិតផ្លាស់ប្រែ ទៅកាន់មនុស្សជាងមួយរយលាននាក់!
តើលក្ខណៈពិសេសអ្វីខ្លះ ដែលធ្វើឲ្យលោកមូឌី អាចមានភាពលេចធ្លោ ក្នុងនាមជាមនុស្សរបស់ព្រះ ដែលបានឈោងចាប់មនុស្សជាច្រើន ក្នុងទ្វីបអឺរ៉ុប…
ទម្លាប់ទី២
សេចក្តីអធិស្ឋានដែលស្របនិងព្រះហឫទ័យព្រះ
តើព្រះបន្ទូលសន្យាណាខ្លះ ដែលអ្នកចូលចិត្តជាងគេ? តើជាសេចក្តីសន្យា អំពីកំលាំង? អំពីសេចក្តីក្លាហាន? ឬអំពីសុវត្ថិភាព?
ខ្ញុំសូមចែកចាយនូវព្រះបន្ទូលសន្យាមួយ ដែលខ្ញុំពេញចិត្ត ដែលបានចែងថា: យើងក៏មានសេចក្តីក្លាហាន ដល់ទ្រង់យ៉ាងដូច្នេះដែរ គឺថា បើយើងនឹងសូមអ្វី ដែលត្រូវតាមព្រះហឫទ័យទ្រង់ នោះទ្រង់នឹងទទួលព្រម បើយើងដឹងថា ទ្រង់ទទួលព្រមតាមយើង ក្នុងការអ្វីដែលយើងសូមដូច្នេះ នោះយើងក៏ដឹងថា យើងបានអ្វីដែលយើងសូមពីទ្រង់ហើយដែរ…
ទម្លាប់ទី១
ការចំណាយពេលអធិស្ឋាន
មានការអ្វីមួយ ដែលច្រើនតែរារាំងគ្រីស្ទបរិស័ទ មិនឲ្យពិសោធនូវកិច្ចការផ្លាស់ប្រែដ៏អស្ចារ្យ ដែលព្រះទ្រង់បណ្តាលឡើងក្នុងជីវិតរបស់ពួកគេ។ តើវាជាការធ្វេសប្រហែស? ឬជាការខ្វះការប្រកបគ្នាដ៏ល្អរវាងគ្រីស្ទបរិស័ទ? ឬក៏វាជាការល្បួង? ជាការពិតណាស់ វាជា ការខ្វះការអធិស្ឋាន ។
តើការអធិស្ឋានរបស់យើង បានទទួលការឆ្លើយតបញឹកញាប់យ៉ាងណា? គ្រីស្ទបរិស័ទជាច្រើន មិនយល់អំពីអត្ថន័យនៃការធ្វើជាកូនព្រះ ដែលអាចនិយាយជាមួយព្រះអម្ចាស់ អំពីតម្រូវការពិតប្រាកដ ពោលគឺពួកគេមិនគ្រាន់តែទទួលបាននូវការឆ្លើយតប ចំពោះការអធិស្ឋានរបស់ខ្លួន ដែលជាចម្លើយដ៏ជាក់លាក់ ត្រឹមត្រូវ…
ភាពប្រេះបែកដែលមានប្រយោជន៍
បន្ទាប់ពីមិត្តភក្តិរបស់ខ្ញុំម្នាក់បានបាត់បង់ភរិយា នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ យើងក៏បានជួបគ្នារៀងរាល់ថ្ងៃព្រហស្បត្តិ៍ ដើម្បីលើកទឹកចិត្តគាត់។ ជួនកាល គាត់បានចោទជាសំណួរ ដែលខ្ញុំមិនអាចឆ្លើយរួច ហើយជួនកាល គាត់បានចែកចាយអំពីអនុស្សាវរីយ៍ ដែលគាត់ចង់មានសារឡើងវិញ។ មួយរយៈក្រោយមក គាត់ក៏បានទទួលស្គាល់ថា គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ដោយសារភាពប្រេះបែកនៅក្នុងពិភពលោកដែលមានពេញដោយអំពើបាប តែព្រះជាម្ចាស់អាចធ្វើការ នៅក្នុងពេលដ៏ឈឺចាប់។ ពីរបីឆ្នាំក្រោយមក គាត់ក៏បានបង្រៀនក្នុងក្រុមមួយ នៅព្រះវិហាររបស់យើង អំពីការសោកសង្រេង និងអំពីរបៀបទួញសោកឲ្យបានត្រឹមត្រូវ។ មិនយូរប៉ុន្មាន គាត់ក៏បានក្លាយជាអ្នកលើកទឹកចិត្ត សម្រាប់អ្នកដែលកំពុងជួបការបាត់បង់ដ៏ឈឺចាប់។ ជួនកាល យើងមានអារម្មណ៍ថា យើងហាក់ដូចជាគ្មានអ្វីសម្រាប់ថ្វាយដល់ព្រះជាម្ចាស់ទេ ប៉ុន្តែ ព្រះអង្គក៏បានដក “ភាពមិនគ្រប់គ្រាន់”របស់យើង ហើយបន្ទាប់មក ព្រះអង្គក៏បានប្រទានពរយើងលើសពីគ្រប់គ្រាន់។
មានពេលមួយ ព្រះយេស៊ូវបានប្រាប់ពួកសិស្សរបស់ព្រះអង្គ ឲ្យចែកអាហារដល់ពួកបណ្តាជន។ ពួកគេក៏បានទូលព្រះអង្គថា ពួកគេគ្មានអ្វីសម្រាប់ចែកឲ្យគេទេ។ ព្រះយេស៊ូវក៏បានធ្វើឲ្យអាហារដ៏តិចតួចរបស់ពួកគេកើនឡើងជាពហុគុណ ហើយបន្ទាប់មក ព្រះអង្គក៏បានងាកមករកពួកគេ ដោយប្រទាននំប៉័ងដល់ពួកគេ ដើម្បីឲ្យពួកគេចែកអាហារដល់ពួកបណ្តាជន(លូកា ៩:១៣-១៦)។ ព្រះគ្រីស្ទនឹងធ្វើការអស្ចារ្យ ប៉ុន្តែ ជាញឹកញាប់ ព្រះអង្គសព្វព្រះទ័យឲ្យយើងចូលរួមជាមួយព្រះអង្គ នៅក្នុងការបម្រើអ្នកដទៃ។
ព្រះយេស៊ូវបានត្រាស់ហៅយើង ឲ្យថ្វាយជីវិតយើង និងអ្វីៗដែលយើងមានក្នុងព្រះហស្តព្រះអង្គ។ គឺជីវិតដែលខ្ទេចខ្ទាំ និងរឿងរបស់យើង។ ក៏ដូចជាចំណុចខ្សោយ និងបរាជ័យរបស់យើង ការឈឺចាប់ និងទុក្ខលំបាករបស់យើងផងដែរ។ ចូរយើងថ្វាយទៅក្នុងព្រះហស្តព្រះអង្គ នោះយើងនឹងមានការភ្ញាក់ផ្អើល ចំពោះការអ្វីដែលព្រះអង្គនឹងធ្វើ…
Wuhan Corona Virus: តើគ្រីស្ទបរិស័ទត្រូវឆ្លើយតបយ៉ាងដូចម្តេច?
សូមអាន លីព ២:៣-៤ : តែចូររាប់អានគេឲ្យលើសជាងខ្លួនដោយចិត្តសុភាពវិញ កុំឲ្យគ្រប់គ្នាស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ ត្រូវស្វែងរកចំពោះអ្នកដទៃផង។
ហេតុអ្វីជំងឺប្រភេទនេះ បានកើតឡើងថ្មីម្តងទៀត? តើត្រូវបន្ទោសនរណា?
ខ្ញុំជឿជាក់ថា បច្ចុប្បន្ននេះ នរណាៗក៏និយាយអំពីជម្ងឺនេះដែរ។ វាបានក្លាយជារឿងដែលគេលើកមកនិយាយច្រើនជាងគេ នៅតាមបណ្តាញសង្គម ឬនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។ ដូចនេះ មានមនុស្សកាន់តែច្រើនដែលងាយនឹងធ្វើការស្តីបន្ទោសផ្សេងៗ មកលើក្រុមមនុស្ស ឬស្ថាប័នណាមួយ។ ពេលដែលខ្ញុំឃើញគេធ្វើការឆ្លើយតបយ៉ាងដូចនេះ…
ខ្ញុំចង់ជឿដែរ ប៉ុន្តែ ...
សៀវភៅ : "ខ្ញុំចង់ជឿដែរ ប៉ុន្តែ … " សូមបកស្រាយនូវចម្ងល់ និងសំណួរសំខាន់ៗមួយចំនួន ដែលគេបានចោទសួរជាញឹកញាប់ ទាក់ទងនឹងជំនឿរបស់គ្រីស្ទបរិស័ទ។ ដើម្បីស្វែងយល់បន្ថែម សូមទាញយក ឬ download ដោយឥតគិតថ្លៃ ដោយចុចពីលើប៊ូតុង PDF
សូមប្រើ app នំម៉ាណាប្រចាំថ្ងៃ ជាភាសាខ្មែរ
សូមអានអត្ថបទនំម៉ាណាប្រចាំថ្ងៃ តាមរយៈ app នំម៉ាណាប្រចាំថ្ងៃ ជាភាសាខ្មែរ។ លោកអ្នកអាចទាញយក និងប្រើប្រាស់ ដោយឥតគិតថ្លៃ។
Start every day refreshed with the Our Daily Bread app in Khmer!
Download it FREE today:
Google Play: bit.ly/ODBAppGooglePlay
iTunes: bit.ly/ODBAppITunes
បន្ទាប់ពីបានដំឡើងហើយ លោកអ្នកអាចចូលទៅក្នុង setting ដើម្បីផ្លាស់ប្តូរភាសា ទៅជាភាសាខ្មែរ។ សូមព្រះប្រទានពរ
សេចក្តីសុខដែលបានបាត់បង់
អំពើបាបបានឆក់យកសេចក្តីសុខចេញពីមនុស្ស ហើយបានធ្វើឲ្យអំណោយដ៏ល្អនេះ បាត់បង់លក្ខណៈដើម។ អំពើបាបបាននាំឲ្យមនុស្សជាច្រើនជួបបញ្ហាផ្លូវភេទ ដោយមិនបានយល់បំណងព្រះទ័យព្រះ។ ក្នុងកូនសៀវភៅនេះ យើងនឹងបានសិក្សាបទគម្ពីរលោកុប្បត្តិជំពូក៣ ដើម្បីស្វែងយល់អំពីគោលបំណងរបស់ព្រះជាម្ចាស់ នៅក្នុងការបង្កើតមនុស្សឲ្យមានប្រុសមានស្រី។ ព្រះអង្គបានបង្កើតយើងមកឲ្យមានភេទខុសគ្នា មិនគ្រាន់តែដើម្បីប្រយោជន៍របស់យើងប៉ុណ្ណោះទេ តែក៏ដើម្បីថ្វាយសិរីល្អដល់ព្រះអង្គផងដែរ។
ការរស់នៅ បន្ទាប់ពីបាត់បង់មនុស្សជាទីស្រឡាញ់
លោកធីម ចេកសិន(Tim Jackson) ដែលជាអ្នកប្រឹក្សាផ្លូវចិត្ត បានសរសេរថា “ការសោកសង្រេង គឺជាការធ្វើដំណើរ ដែលយើងនឹងត្រូវឆ្លងកាត់ នៅពេលណាមួយ”។ ក្នុងសៀវភៅនេះ គាត់បានចែកចាយបទពិសោធន៍ដ៏សោកសៅដែលគាត់បានជួបផ្ទាល់ ហើយចង្អុលបង្ហាញយើង ឲ្យងាកទៅរកឈើឆ្កាង និងអំណាចនៃការមានព្រះជន្មឡើងវិញរបស់ព្រះគ្រីស្ទ ដើម្បីឲ្យយើងអាចធ្វើដំណើរឆ្លងកាត់ការសោកសង្រេង ដោយមានក្តីសង្ឃឹម។ ទន្ទឹមនឹងនោះ គាត់ក៏បានបង្ហាញអំពីដំណាក់កាលនៃការសោកសង្រេង និងបានក្រើនរំឭកយើង ឲ្យពឹងផ្អែកលើព្រះអាទិករ និងពឹងផ្អែកគ្នាទៅវិញទៅមក ដើម្បីទទួលការកម្សាន្តចិត្ត។
អត្ថបទ ថ្ងៃទី៧: មិត្តភាពជាមួយព្រះ ជាមិត្តភាពដ៏ពិត មិនមែនជាការស្រមើស្រមៃ
សូមអាន រ៉ូម ១:១៨-២៥
កាលពីពេលកន្លងទៅ ខ្ញុំបានឮគេនិយាយអំពីផ្ទាំងផ្សព្វផ្សាយនៅតាមដងផ្លូវ ដែលមានសរសេរអក្សរពីលើថា “ព្រះជាម្ចាស់គ្រាន់តែជាមិត្តភក្តិ មានតែក្នុងការស្រមើស្រមៃប៉ុណ្ណោះ សូមជ្រើសរើសអ្វីដែលពិតជាមានមែន។ ធ្វើយ៉ាងនេះ ទើបមានប្រយោជន៍ជាង សម្រាប់យើងរាល់គ្នា”។
ជាក់ស្ដែង ពាក្យនេះប្រៀបធៀបគ្រីស្ទបរិស័ទ ទៅនឹងកូនក្មេង ដែលមានក្ដីស្រមៃដ៏រស់រវើក ដល់ថ្នាក់ធ្វើឲ្យពួកគេអាចប្រឌិតឡើង នូវមិត្តភក្ដិ ដែលអាចលេងជាមួយពួកគេបាន។ ប៉ុន្តែ តើព្រះទ្រង់គ្រាន់តែជាមិត្តភក្ដិ…